អតិថិជនត្រូវបានលើកទឹកចិត្តក្នុងការអានលក្ខខណ្ឌអនុវត្តខាងក្រោមមុននឹងដាក់ការបញ្ជាទិញ។ ក្នុងករណីមានការបរិយាយខុសគ្នាលើផលិតផលណាមួយ សូមអតិថិជនមេត្តាទាក់ទងមកយើងខ្ញុំដើម្បីធ្វើការបញ្ជាក់បន្ថែម។ ការសម្រេចចិត្តដាក់ការបញ្ជាទិញមានន័យថាអតិថិជនបានអាន បានយល់ និងយល់ព្រមតាមលក្ខខណ្ឌអនុវត្តរបស់យើងខ្ញុំ។
ក. ការទូទាត់
អតិថិជនអាចធ្វើការទូទាត់តាមជម្រើសប្រភេទកាតឥណទានណាមួយ ឬស្កេនឃ្យូអរកូដដូចខាងក្រោម៖
ខ. ការបញ្ជាទិញ និងការបញ្ជូនទំនិញ
យើងខ្ញុំធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច (ម៉ោងនៅកម្ពុជា | GMT+7) លើកលែងថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
យើងខ្ញុំនឹងព្យាយាមរៀបចំការបញ្ជាទិញរបស់អតិថិជនក្នុងរយៈពេល៤៨ម៉ោងនៃថ្ងៃធ្វើការ។
យើងខ្ញុំផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ ឬគិតថ្លៃសមរម្យតាមតំបន់ក្នុងរាជធានីភ្នំពេញដូចខាងក្រោម៖
No | Postal Code | District | Fee (USD) |
1 | 121202 | Chbar Ampov | 0 |
2 | 120200 | Daun Penh | |
3 | ……. |
សម្រាប់អតិថិជនមានបំណងទទួលទំនិញតាមបណ្តាខេត្ត យើងខ្ញុំនឹងបញ្ជូនទំនិញទៅកាន់ភ្នាក់ងារដឹកជញ្ជូនបន្តក្នុងរាជធានីភ្នំពេញ ដែលនៅជិតទីតាំងយើងខ្ញុំដោយឥតគិតថ្លៃ ឯកម្រៃសេវាបញ្ជូនទំនិញបន្តពីរាជធានីភ្នំពេញទៅអាសយដ្ឋានខេត្ត ត្រូវរ៉ាប់រ៉ងដោយអតិថិជន។ ក្នុងករណីអតិថិជនមានបំណងចង់ប្រើប្រាស់ភ្នាក់ងារសេវាបញ្ជូនទំនិញបន្តណាមួយ ខុសពីដៃគូសហការយើងខ្ញុំក្នុងតារាងខាងក្រោម សូមអតិថិជនមេត្តាទាក់ទងមកយើងខ្ញុំជាមុន។
សម្រាប់អតិថិជនមានបំណងទទួលទំនិញនៅក្រៅប្រទេស សូមមេត្តាទាក់ទងមកយើងខ្ញុំមុនដាក់ការបញ្ជាទិញ ដោយសារឯកសារ និងបែបបទនៃប្រទេសនាំចូលទាំងនោះអាចមានភាពខុសគ្នា។
គ. ការលុបចោលបញ្ជាទិញ និងការទូទាត់ត្រលប់
យើងខ្ញុំយល់ច្បាស់ថាភាពបន្ទាន់ផ្ទាល់ខ្លួន ឬការប្រែប្រួលនៃផែនការអាចមានផលប៉ះពាល់លើការបញ្ជាទិញ របស់អតិថិជនដែលបានដាក់រួច។ អតិថិជនអាចធ្វើការលុបចោលវិញ នូវការបញ្ជាទិញយ៉ាងតិចÍសែសិបប្រាំបី(៤៨)ម៉ោង មុនថ្ងៃប្រគល់ទំនិញមកដល់ ដោយមិនមានការពិន័យ។ បើមិនដូច្នោះ អតិថិជននឹងទទួលរងការពិន័យចំនួនដប់ភាគរយ(១០%) នៃតម្លៃបញ្ជាទិញសរុប សម្រាប់សេវារដ្ឋបាល និងសេវាធនាគារនៅពេលយើងខ្ញុំធ្វើការទូទាត់ត្រលប់តាមរយៈធនាគារ។
រយៈពេលនៃការទូទាត់ត្រលប់អាចមានការប្រែប្រួលទៅតាមប្រព័ន្ធធនាគារដៃគូ។
ឃ. ការបង្វិលទំនិញ និងការទូទាត់ត្រលប់
យើងខ្ញុំបានព្យាយាមបរិយាយលក្ខណៈសម្បត្តិផលិតផលនីមួយៗ ដែលបានដាក់លក់លើគេហទំព័រនេះ។ ក្នុងករណីមានការបរិយាយខុសគ្នាលើផលិតផលណាមួយ ដោយកំហុសបច្ចេកទេសពីខាងយើងខ្ញុំ សូមអតិថិជនមេត្តាបង្វិលទំនិញនោះដោយរក្សានូវសភាពដើមទាំងស្រុង នៅថ្ងៃដែលអតិថិជនទទួលទំនិញពីក្រុមការងារបញ្ជូនទំនិញយើងខ្ញុំ ឬទទួលទំនិញពីភ្នាក់ងារបញ្ជូនទំនិញបន្ត ហើយយើងខ្ញុំនឹងរៀបចំការទូទាត់ត្រលប់ជូនអតិថិជនក្រោយទទួល និងពិនិត្យទំនិញទាំងនោះ។
ក្នុងករណីដែលអតិថិជនមានបំណងបង្វិលទំនិញ ដោយហេតុផលផលិតផលយើងខ្ញុំមិនត្រូវរសជាតិផ្ទាល់ខ្លួន ហេតុផលខូចខាតគុណភាព ឬសម្បកវេចខ្ចប់ បង្កដោយការទុកដាក់មិនត្រឹមត្រូវផ្ទាល់ខ្លួន ឬបង្កដោយភ្នាក់ងារដឹកជញ្ជូនបន្ត យើងខ្ញុំរក្សាសិទ្ធិបដិសេធមិនទទួលការបង្វិលទំនិញពី និងការទូទាត់ត្រលប់ជូនអតិថិជន។