មុខម្ហូប

យើងខ្ញុំស្គាល់ និងយល់ច្បាស់ថា លោកអ្នកមានភាពមមាញឹកក្នុងការបំពេញការងារ មិនមានពេលគ្រប់គ្រាន់ក្នុងការចម្អិនអាហារ ប៉ុន្តែតែងតែមានបំណងចង់ទទួលបាននូវផលិតផលអាហារដែលមានគុណភា និងសុវត្ថិភាពដល់សមាជិកគ្រួសារ ក្នុងគេហដ្ឋាន ឬតាមដំណើរកំសាន្តនានា ។

ប៉ុន្តែការចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នក ក្នុងការផលិតខ្លូនឯង ឬចម្អិនអាហារពីដំណាក់កាលដំបូងបំផុតមិនមែនជាការងាយស្រួលទេ ឯការជ្រើសរើសផលិតផលចម្អិនសម្រេចរួច ឬពាក់កណ្តាលសម្រេចប្រកបដោយគុណភាព និងសុវត្ថិភាព ដែលអាចជឿទុកចិត្តបាន គឺជាការសម្រេចចិត្តដ៏ពិបាកមួយ ។

ដូច្នេះសូមទុកតួនាទីទាំងនេះជូនក្រុមការងារយើងខ្ញុំ ដោយលោកអ្នកគ្រាន់តែរក្សាពេលវេលាដ៏មានតម្លៃសម្រាកពីការងារ សម្រាប់សមាជិកគ្រួសារជាទីស្រលាញ់ ។ ក្រុមការងារផ្នែកស្រាវជ្រាវ និងអភិវឌ្ឍផលិតផលយើងខ្ញុំ បានប្រឹងប្រែងដោយឥតសំចៃ ក្នុងការស្រាវជ្រាវ និងធ្វើតេស្ត៍នូវរូបមន្តផលិតផល ដើម្បីសម្រេចបាននូវជម្រើសបន្ថែមថ្មីៗជូនលោកអ្នក ៕

ចំណេះដឹង

យើងខ្ញុំដឹងយ៉ាងច្បាស់ថាវាជាបទពិសោធន៍មួយមិនរីករាយទេ ក្នុងការឈរពីមុខធ្នើទំនិញក្នុងផ្សារ ទាញយកផលិតផលមួយមក វាយតម្លៃថាតើផលិតផលនោះធ្វើឡើងយ៉ាងដូចម្តេច ពិនិត្យមើលសារធាតុគ្រឿងផ្សំដែលមាន ឬគ្មានសុវត្ថិភាព បន្ទាប់មកធ្វើការសម្រេចចិត្តថាតើផលិតផលមួយនោះគួរ ឬមិនគួរនាំយកត្រលប់ទៅផ្ទះវិញ ។

ក្នុងក្តីប្រាថ្នាមួយដែលចង់លោកអ្នកទទួលបាននូវសុខភាពល្អ ក្រុមការងារសុវត្ថិភាពចំណីអាហារយើងខ្ញុំ តែងតែខិតខំស្វែងរក ប្រមូល ផ្ទៀងផ្ទាត់ និងចងក្រងជាព័ត៌មានទាក់ទិននឹងសុវត្ថិភាពចំណីអាហារ ដើម្បីលោកអ្នកទទួលបានចំណេះដឹងថ្មីសំខាន់ៗ ៕

Main Menu