ចាប់កំណើតក្នុងឆ្នាំ២០១១ ខេស៊ី ហ៊្វូដ គឺជាសហគ្រាសកែច្នៃសាច់សាច់មួយប្រកបដោយថាមពល និងចាក់គ្រឹះយ៉ាងរឹងមាំក្នុងទីផ្សារ ។ ការបំពាក់នូវគ្រឿងបរិក្ខារកែច្នៃសាច់ទំនើប និងការធ្វើទំនើបកម្មបច្ចេកទេសកែច្នៃអាហារ បានជម្រុញឱ្យយើងខ្ញុំកាន់តែមានសមត្ថភាពក្នុងការផ្គត់ផ្គង់នូវផលិតផលជាច្រើនប្រកបដោយគុណភាព និងសុវត្ថិភាពទាំងស្រុង ។
ភាពជោគជ័យក្នុងធុរកិច្ចជាបន្តបន្ទាប់គឺអាស្រ័យលើ ការប្តេជ្ញាចិត្តរបស់សមាជិកយើងខ្ញុំទាំងអស់ ដែលដើរតួនាទីស្នូលជាបណ្តុំនៃគំនិតច្នៃប្រឌិត ការគាំទ្ររបស់អតិថិជនកែច្នៃបន្ត ក្នុងឋានៈជាដៃគូយល់ចិត្តដ៏សំខាន់ ការសហប្រតិបត្តិការយ៉ាងរលូនជាមួយអតិថិជនលក់បន្ត ក្នុងតួនាទីជាដៃគូដ៏ជឿជាក់ និងជាពិសេសការជឿទុកចិត្តពីអតិថិជនប្រើប្រាស់ផលិតផលផ្ទាល់ ក្នុងនាមជាជម្រើសប្រកបដោយគុណភាព និងសុវត្ថិភាព ។